Wednesday, May 25, 2016

រឿង អ៊ុំចាស់ អ៊ុំដឹង









គម្រោងក្នុងការបើកអាជីវកម្ម

មនុស្សគ្រប់រូបតែងតែចង់បាននូវអ្វី ដែលជាកម្មសិទ្ធ របស់ពួកគេ ម្នាក់ៗ ប៉ុន្តែពួកគាត់ ទាំងអស់នោះមិនដឹងថាអ្វី ដែលគេចង់បាននោះ គួរតែទទួលបានដោយរបៀបណា។ ជាការពិតណាស់ វាពិតជាមិនងាយនោះទេ ក្នុងការបើកនូវអាជីវកម្មណាមួយអោយមានចេញជារូបរាងនោះ ពិតជាពិបាក ។ ហើយគាត់មិនបានលើកជាចំនួនសួរខ្លួនឯងថា តើការជោគជ័យនៃការបើកអាជីវកម្ម បានគួតែមានកត្តាអ្វីខ្លះ? ចំពោះយើងខ្ញុំ ជានិស្សិតបន្តាប់ពីបានសិក្សាមុខវិទ្យានេះ រួចហើយមក យើងយល់ថាគួតែមានកត្តាមួយចំនួនដូចជា៖ 

១. កត្តធនធានមនុស្ស 

           មុនដំបូងនៃការបើកអាជីវកម្ម នោះយើងគួតែគិតដល់ ចំណុចនេះ មុនគេបង្អស់ គឺធនធានមនុស្ស វាពិតជាសម្ខាន់ដែល យើងគួគិតដល់ មុននឹងគិតទៅដល់ចំណុចណាផ្សេងៗទៀត។ យើងមានធនធានគ្រប់គ្រានហើយ អ្វីផ្សេងៗទៀត នឹងកើតឡើង មកជាបន្ទាប់ ជាមិនខាន់។
២. កត្តាបទពិសោធន៏ 
           វាជាកត្តាសម្ខាន់ទីពីរបន្ទាប់ពីធនធានមនុស្ស ព្រោះថា បទពិសោធន៏ គឺជាគន្លឹះសម្រាប់ ជួយអោយមនុស្សចេះដោះស្រាយរាល់បញ្ហាដែលបានកើតឡើងមក។ អាចធ្វើអោយមនុស្សចេះច្នៃប្រឌិតនូវគំនិតថ្មី ហើយអាចធ្វើអោយយើងកែប្រែទៅតាមសណ្ថានភាព នឹង នឹងទាន់ពេលវេលានូវពេលដែលពួកគេត្រូវការប្រើវាជាចាំបាច់។
៣.កត្តាទីកន្លែង  
           ទីកន្លែងជាទីតាំងភូមិសាស្រ្តមួយ ដែលយើងគួតែសិក្សាអោយបានលម្អិតមុននិង បើកអាជីវកម្ម គួតែជ្រើសរើសទីតាំអោយបាន សមស្រប់ជាមួយនឹង អាជីវកម្មដែលយើងកំពុងតែសំលឹងមើលចង់បើកនោះ ហើយមិនត្រឹវតែប៉ុណ្ណោះ កន្លែងដែលសំខាន់មិនត្រឹមតែប៉ុនហ្នឹងទេ វាជាក៏ជាច្រកនៃការហូរចូលនូវចំណូវផងដែរ។
៤. កត្តាទីផ្សារ 
          មុននឹងជ្រើសរើសមុខអាជីវកម្ម មកបើកនោះយើងគួតែមើលទីផ្សាអោយបានច្បាស់លាស់ថា តើតម្រូវការទីផ្សារដែលកំពុងត្រូវការនោះជា មុខរបបអី្វ? ហើយវាចាំបាច់ដែលរឺទេ? វាជាការពិតណាស់ទីផ្សារតម្រូវជាមួយចិត្តរបស់មនុស្សជាអ្នកកំណត់ទីផ្សារ ប៉ុន្តែមិនដែលមនុស្សគ្រប់រូបសុទ្ធតែត្រូវការអី្វដែលដូចគ្នានោះទេ។ ព្រោះថាការចង់របស់មនុស្សមិនចេះចប់ឡើយ ពេលមាននេះ ហើយ ចង់បាននោះ ដែលឃើញថា ទំនងជាងអ្វីដែលខ្លួនមាន មកធ្វើជារបស់ខ្លួនបន្ថែមទៀត។
៥.កត្តាថវិការ 
         វាជាកត្តាចុងក្រោយគេដែលយើងគួគិតដល់ ហើយវាមិនមែនមានន័យថា ថវិការមិនសម្ខាន់នោះទេ ជាការពិតណាស់មនុស្សគ្រប់រូបតែងតែចង់ជួបបញ្ហាជាមួយវាជាចាំបាច់ នឹង កំពង់តែត្រូវការវាជាចាំបាច់សម្រាប់ជួយគ្រួសាររបស់រៀងៗខ្លួន។ ប៉ុន្តែចំពោះការបើកអាជីវកម្មនេះ យើងគួតែខ្ចីលុយ ដើម្បីទិញលុយ ។ 
         សរុបមកកត្តាទាំង៥ខាងលើនេះ វាពិតជាសម្ខាន់ណាស់ក្នុងការបើកអាជីវកម្ម មិនអាចខ្វះ មួយណាបានឡើយ វាជាសសៃតជាប់គ្នាមិនអាចកាត់ផ្ដាច់បាន ។

Thursday, November 19, 2015

ផ្កាស្រស់ៗ

welcome

រូបភាពផ្កាស្រស់

Sidebar Ads

 

IT sharing khmer Template by Ipietoon Cute Blog Design